ការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល ២០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២២–២០២៣
អំពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺជាគ្រឹះស្ថាន អប់រំស្រាវជ្រាវសាធារណៈឈានមុខគេនៅកម្ពុជា លើផ្នែកបច្ចេកវិទ្យាឌីជីថល មានបេសកកម្មក្នុងការផ្ដល់ ការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ស្របទៅតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភា CADT កំពុងផ្ដល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រលើជំនាញ
(១)ទូរគមនាគមន៍ និងបណ្ដាញ (២)វិទ្យាសាស្ត្រកុំព្យូទ័រ និង (៣)ធុរកិច្ចឌីជីថល។
ជំនាញ និងឯកទេស
ជំនាញ និងឯកទេស ដែលនិស្សិតអាចជ្រើសរើសបានមានដូចជា៖
- បរិញ្ញាបត្រជំនាញទូរគមនាគមន៍ និងបណ្ដាញ (Bachelor of Telecoms & Networking)
- ឯកទេស សន្តិសុខសាយប័រ ( Specialized in Cyber Security )
- ឯកទេស ទូរគមនាគមន៍ និងបណ្ដាញ ( Specialized in Telecoms & Networking)
- បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ (Bachelor of Computer Science)
- ឯកទេស វិស្វកម្មសុសវែរ ( Specialized in Software Engineering )
- ឯកទេស វិទ្យាសាស្ត្រទិន្នន័យ ( Specialized in Data Science )
- ឯកទេស សន្តិសុខសាយប័រ ( Specialized in Cyber Security )
- បរិញ្ញាបត្រជំនាញធុរកិច្ចឌីជីថល (Bachelor of Digital Business )
- ឯកទេស ពាណិជ្ជកម្មអេឡិចត្រូនិក ( Specialized in e-Commerce )
- ឯកទេស គ្រប់គ្រងនវានុវត្តន៍ឌីជីថល ( Specialized in Digital Innovation Management )
- ឯកទេស រចនា និងសិល្បៈច្នៃប្រឌិតឌីជីថល (Specialized in Digital Design and Creative Art )
លក្ខខណ្ឌនៃការជ្រើសរើស
- ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (គ្រប់និទ្ទេស ទាំងថ្នាក់វិទ្យាសាស្ត្រពិត និង ថ្នាក់វិទ្យាសាស្ត្រសង្គម) ចាប់ពីឆ្នាំ ២០១៨ ដល់ ២០២២។
- និស្សិតត្រូវឆ្លងកាត់ការធ្វើតេស្តវាស់ស្ទង់សមត្ថភាពចំណេះដឹងមូលដ្ឋានលើវិញ្ញាសា គណិតវិទ្យា និងភាសាអង់គ្លេស តាមប្រព័ន្ធកុំព្យូទ័រដើម្បីទទួលបានកញ្ចប់ឧបត្ថមថ្លៃសិក្សាពិសេស ៥០%បន្ថែមទៀត។
តម្លៃសិក្សា និងការគាំទ្រផ្នែកហិរញ្ញវត្ថុ
- តម្លៃសិក្សាក្នុងមួយឆ្នាំចំនួន ២.៥០០ ដុល្លារសហរដ្ឋអាម៉េរិក
- បេក្ខនារីទទួលបានកញ្ចប់ឧបត្ថមថ្លៃសិក្សាពិសេស ៥០% ដោយស្វ័យប្រវត្តិ( តម្លៃសិក្សាត្រឹមតែ ១.២៥០ ដុល្លារ ក្នុងមួយឆ្នាំ )
- បេក្ខជន–បេក្ខនារី អាចប្រើប្រាស់កម្ចីសិក្សាជាមួយធនាគារហ្វីលីពដែលមានអត្រាការប្រាក់ 0% សម្រាប់និស្សិតដែលចង់មានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុពីគ្រួសារ ហើយអាចទូរទាត់សងត្រឡប់មកវិញ ក្នុងរយៈពេល៨ឆ្នាំ និងបន្ទាប់ពីទទួលបានប្រាក់បៀរវត្តចាប់ពី ៥០០ ដុល្លារឡើងទៅ ។
- និស្សិតទាំងអស់នៅបណ្ឌិត្យសភា CADT នឹងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿង។
កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ
ការចុះឈ្មោះធ្វើតេស្តវាស់ស្ទង់សមត្ថភាពតាមប្រព័ន្ធអនឡាញ ៖
- និសិ្សតចុះឈ្មោះតាមរយៈតំណភ្ជាប់ www.cadt.edu.kh/applyចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
- បន្ទាប់ពីបេក្ខជន-បេក្ខនារី ដែលបានចុះឈ្មោះធ្វើតេស្តតាមប្រព័ន្ធ online រួចហើយ ត្រូវមកទទួលសលាកបត្រសុំសិទ្ធិធ្វើតេស្តនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ។
- ការធ្វើតេស្តនឹងធ្វើឡើងនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ។
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
(Techo Digital Talent Scholarship)
ថ្នាក់បរិញ្ញាបត្រ រហូតដល់ ៥០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៣
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ( Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២០មក។ កម្មវិធីអាហារូបករណ៍នេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួលបានសិស្សចំនួន 250នាក់ ជ្រើសរើសចេញពីសិស្សឆ្នើមទូទាំងប្រទេស។ ដោយមើលឃើញអំពីភាពជោគជ័យនៃកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានសម្រេចផ្តល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល រហូតដល់ ៥០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាដើម។
អត្ថប្រយោជន៍នៃអាហារូបករណ៍
និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖
- កុំព្យូទ័រយួរដៃ ១គ្រឿង
- ទទួលបានការរ៉ាបរងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣.១០០ ដុល្លារ រហូតដល់ ២៤.៧០០ ដុល្លារ
- ទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ក្រុមហ៊ុន ឬធនាគារជាដើម។
គ្រឹះស្ថានអប់រំនិងជំនាញសិក្សា
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញនិងចំនួនកំណត់ដូចខាងក្រោម៖
- បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)
- ទូរគមនាគមន៍ និងបណ្តាញ (Telecoms and Networking)
- វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
- ធុរកិច្ចឌីជីថល ( Digital Business )
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
- វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
- ទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecoms and Electronic)
- បច្ចេកវិទ្យាព័ត៌មាន (Information Technology)
- វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
- វិស្វករបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (Information and Communication Engineering)
- អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecoms)
- សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
- បច្ចេកវិទ្យាក្លោដ (Cloud Computing)
- សន្តិសុខសាយប័រ (Cybersecurity)
- អភិវឌ្ឍន៍សុសវែរ (Software Development)
- គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management)
- បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)
- សាកលវិទ្យាល័យជំនាញបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត។
លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន បេក្ខនារីទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយមានលក្ខខណ្ឌដូចខាងក្រោម៖
- ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២ ដែលមាននិទ្ទេសរួម A B ឬ C
- ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ និស្សិតដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព និងនិស្សិតនារីត្រូវបានលើកទឹកចិត្ត។
កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង
ការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧។
ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងដាក់ពាក្យស្នើសុំប្រឡងប្រជែង “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” និងខិតខំរៀនសូត្រ និងអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។