ការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល ១៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៣–២០២៤
អំពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺជាគ្រឹះស្ថាន អប់រំស្រាវជ្រាវសាធារណៈឈានមុខគេនៅកម្ពុជា លើផ្នែកបច្ចេកវិទ្យាឌីជីថល មានបេសកកម្មក្នុងការផ្ដល់ ការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ស្របទៅតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភា CADT កំពុងផ្ដល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រលើជំនាញ
(១)ទូរគមនាគមន៍ និងបណ្ដាញ (២)វិទ្យាសាស្ត្រកុំព្យូទ័រ និង (៣)ធុរកិច្ចឌីជីថល។
ជំនាញ និងឯកទេស
ជំនាញ និងឯកទេស ដែលនិស្សិតអាចជ្រើសរើសបានមានដូចជា៖
- បរិញ្ញាបត្រជំនាញទូរគមនាគមន៍ និងបណ្ដាញ (Bachelor of Telecoms & Networking)
- ឯកទេស សន្តិសុខសាយប័រ ( Specialized in Cyber Security ) ចំនួន ៣០កន្លែង
- ឯកទេស ទូរគមនាគមន៍ និងបណ្ដាញ ( Specialized in Telecoms & Networking) ចំនួន ៣៥កន្លែង
- បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ (Bachelor of Computer Science)
- ឯកទេស វិស្វកម្មសុសវែរ ( Specialized in Software Engineering ) ចំនួន ៣០កន្លែង
- ឯកទេស វិទ្យាសាស្ត្រទិន្នន័យ ( Specialized in Data Science ) ចំនួន ២៥កន្លែង
- បរិញ្ញាបត្រជំនាញធុរកិច្ចឌីជីថល (Bachelor of Digital Business )
- ឯកទេស ពាណិជ្ជកម្មអេឡិចត្រូនិក ( Specialized in e-Commerce ) ចំនួន ៣០កន្លែង
លក្ខខណ្ឌនៃការជ្រើសរើស
- ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (គ្រប់និទ្ទេស ទាំងថ្នាក់វិទ្យាសាស្ត្រពិត និង ថ្នាក់វិទ្យាសាស្ត្រសង្គម) ចាប់ពីឆ្នាំ ២០១៨ ដល់ ២០២៣។
- និស្សិតត្រូវឆ្លងកាត់ការធ្វើតេស្តវាស់ស្ទង់សមត្ថភាពចំណេះដឹងមូលដ្ឋានលើវិញ្ញាសា គណិតវិទ្យា និងភាសាអង់គ្លេស តាមប្រព័ន្ធកុំព្យូទ័រ។
តម្លៃសិក្សា និងការគាំទ្រផ្នែកហិរញ្ញវត្ថុ
- តម្លៃសិក្សាក្នុងមួយឆ្នាំចំនួន ២.៥០០ (ពីរពាន់ប្រាំរយ) ដុល្លារអាម៉េរិក។
- បេក្ខនារីទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេស ៥០% ដោយស្វ័យប្រវត្តិ តម្លៃសិក្សាត្រឹមតែ ១.២៥០ (មួយពាន់ពីររយហាសិប) ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ។
- និស្សិតអាចទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេស ៥០% ក្នុងករណីនិស្សិតធ្វើតេស្តបានពិន្ទុចាប់ ចន្លោះពី ៥០% ទៅ ៧៤% ។
- និស្សិតអាចទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេស ៧៥% ក្នុងករណីនិស្សិតធ្វើតេស្តបានពិន្ទុចាប់ពី ៧៥%ឡើងទៅ ។
- បេក្ខជន-បេក្ខនារី អាចស្នើសុំប្រើប្រាស់ជំនួយហិរញ្ញប្បទានសិក្សា ដែលមានអត្រាការប្រាក់ 0% សម្រាប់និស្សិតដែលចង់មានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុពីគ្រួសារ ហើយអាចទូទាត់សងត្រឡប់មកវិញ បន្ទាប់ពីទទួលបានប្រាក់បៀវត្សចាប់ពី៥០០ (ប្រាំរយ) ដុល្លារអាម៉េរិកឡើងទៅ។
- និស្សិតទាំងអស់ដែលសិក្សានៅបណ្ឌិត្យសភា CADT នឹងទទួលបានកុំព្យូទ័រយួរដៃថ្មីមួយគ្រឿង។
កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ
- និសិ្សតចុះឈ្មោះតាមរយៈតំណភ្ជាប់ www.cadt.edu.kh/apply ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។
- បន្ទាប់ពីបេក្ខជន-បេក្ខនារី ដែលបានចុះឈ្មោះធ្វើតេស្តតាមប្រព័ន្ធ online រួចហើយ ត្រូវមកទទួល សលាកបត្រសុំសិទ្ធិធ្វើតេស្តនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ។
- ការធ្វើតេស្តនឹងធ្វើឡើងនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា រៀងរាល់ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ។
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
(Techo Digital Talent Scholarship)
ថ្នាក់បរិញ្ញាបត្រ រហូតដល់ ៣០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៤
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ( Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២០មក។ កម្មវិធីអាហារូបករណ៍នេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួលបានសិស្សចំនួន 300នាក់ ជ្រើសរើសចេញពីសិស្សឆ្នើមទូទាំងប្រទេស។ ដោយមើលឃើញអំពីភាពជោគជ័យនៃកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានសម្រេចផ្តល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល រហូតដល់ 3០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និង សាកលវិទ្យាល័យអន្ដរជាតិផារ៉ាហ្គន (PIU)ជាដើម។
អត្ថប្រយោជន៍នៃអាហារូបករណ៍
- និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖
- កុំព្យូទ័រយួរដៃថ្មី១គ្រឿង
- ទទួលបានការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រដែលមានតម្លៃស្មើ ១០០០០ ដុល្លារ
- ទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ក្រុមហ៊ុន ឬធនាគារជាដើម។
គ្រឹះស្ថានអប់រំនិងជំនាញសិក្សា
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញនិងចំនួនកំណត់ដូចខាងក្រោម៖
- បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ១៥០ កន្លែង
– ទូរគមនាគមន៍ និងបណ្តាញ (Telecoms and Networking)
– វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
– ធុរកិច្ចឌីជីថល ( Digital Business ) - សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ២៥ កន្លែង
– វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronics Engineering)
– វិស្វកម្ម និងវិទ្យាសាស្រ្តទិនន្ន័យ (Data Science and Engineering) - វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ២៥ កន្លែង
– វិស្វកម្មសុសវែរ (Software Engineering)
-វិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity) - សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ២៥កន្លែង
– សេដ្ឋកិច្ចឌីជីថល (Digital Economy)
– ព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology) - សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចំនួន ៥០កន្លែង
– បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)
– វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)
– សន្តិសុខសាយប័រ (Cybersecurity)
– ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure) - សាកលវិទ្យាល័យអន្ដរជាតិផារ៉ាហ្គន (PIU) ចំនួន ២៥ កន្លែង
– វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)
– គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)
លក្ខខណ្ឌនៃការជ្រើសរើស
- លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន បេក្ខនារីទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយបណ្ឌិត្យសភា CADT ដោយមាន
លក្ខខណ្ឌដូចខាងក្រោម៖
– ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ដែលមាននិទ្ទេសរួម
A B ឬ C
– ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស
– ការប្រឡងធ្វើឡើងចំនួន២ដង តាមរយៈប្រព័ន្ធកុំព្យូទ័រ និងធ្វើការសម្ភាសន៍ដើម្បី
ពិនិត្យលើឆន្ទៈ។
កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង
- និសិ្សតចុះឈ្មោះតាមរយៈតំណភ្ជាប់ https://www.cadt.edu.kh/techo ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។
- បន្ទាប់ពីបេក្ខជន-បេក្ខនារី ដែលបានចុះឈ្មោះធ្វើតេស្តតាមប្រព័ន្ធ online រួចហើយ ត្រូវមកទទួល សលាកបត្រសុំសិទ្ធិធ្វើតេស្តនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ។
- ការធ្វើតេស្តនឹងធ្វើឡើងនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា រៀងរាល់ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ។
ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងដាក់ពាក្យស្នើសុំប្រឡងប្រជែង “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” និងខិតខំរៀនសូត្រ និងអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។