ភ្នំពេញ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅ​​វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិក្នុងវិស័យសន្តិសុខព័ត៍មាន Cambodia CTF 2023 ដែលមានការចូលរួមសហកាដោយក្រុមហ៊ុន Technovage Solution និង SalaCyber ដែលជាសាលាបង្រៀនជំនាញ Cybersecurity ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។

Congratulations to the top 3 of Cambodia CFT 2023 Congratulations to the top 3 of Cambodia CFT 2023 Congratulations to the top 3 of Cambodia CFT 2023

កម្មវិធីមួយនេះត្រូវបានប្រារព្ធឡើងមួយថ្ងៃពេញ តាំងពីម៉ោង ៨:៣០នាទីព្រឹក រហូតដល់ម៉ោង ៤:៣០ល្ងាច ដោយមានបេក្ខជនចូលរួមប្រកួតប្រជែងចុងក្រោយចំនួន ៨០នាក់ ដែលត្រូវបានជ្រើសរើសក្នុងការជម្រុះក្នុងចំណោមបេក្ខជន ១៥០នាក់។​

Congratulations to the top 3 of Cambodia CFT 2023 Congratulations to the top 3 of Cambodia CFT 2023

ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញមួយថ្ងៃពេញ កម្មវិធីក៏បានរកឃើញបេក្ខជនជាប់ជ័យលាភី៣រូប គឺលេខ១ បានទៅលើបេក្ខជន ប៊ុន ចំណាន លេខ២ បានទៅលើបេក្ខជន ម៉េង រដ្ឋារី   និងជ័យលាភីលេខ៣ បានទៅលើបេក្ខជន មីន សុវណ្ណសុខហេង

Congratulations to the top 3 of Cambodia CFT 2023 Congratulations to the top 3 of Cambodia CFT 2023 Congratulations to the top 3 of Cambodia CFT 2023

គួបញ្ជាក់ផងដែរថាចំពោះបេក្ខជនជ័យលាភីទាំង៣រូបនេះក្រៅពីទទួលបានប្រាក់រង្វាន់ ពួកគេក៏និងមានឱកាសក្លាយជាបេក្ខជនតំណាងឱ្យកម្ពុជាដើម្បីទៅប្រគួតក្នុងកម្មវិធីផ្សេងៗនៅលើឆាកអន្តរជាតិផងដែរ។